សេវាកម្មយើងខ្ញុំ

យើងផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ជូនលោកអ្នក!
រាជធានីភ្នំពេញ 100%
ខេត្តសៀមរាប 70%
ក្រុងព្រះសីហនុ 80%
ខេត្តផ្សេងៗ 50%

គោលការណ៏ដើម្បីទំនុកចិត្តទីផ្សារ

ប្រកាន់យកភាពស្មោះត្រង់ក្នុងទំនាក់ទំនងវិជ្ជាជីវៈ​ និងធុរកិច្ច។

មិនពាក់ព័ន្ធនឹងទំនាស់ផលប្រយាជន៍ ឬ ស្ថិត​ក្រោមឥទ្ធិពលណាមួយ​ ឬមានការលំអៀងនៅក្នុងវិជ្ជាជីវៈ។

អភិវឌ្ឍនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍនៃវិស័យជំនាញ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដើម្បីធ្វើប្រតិបត្តិការនៃការផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយគុណភាព​ និងប្រសិទ្ធភាពធានាថាអតិថិជនទទួលបានសេវាកម្មប្រកបដោយសមត្ថភាពដើម្បីធ្វើសកម្មភាពនិងអនុលោមតាមស្តង់ដារបច្ចេកទេសនិងវិជ្ជាជីវៈ។

ធានាសុវត្តិភាពវិជ្ជាជីវៈ​ ដោយមិនត្រូវផ្សព្វផ្សាយ ឬលាតត្រដាងនូវរាល់ទិន្នន័យ ព័ត៌មាន និងឯកសារគ្រប់ទម្រង់ ដែលជាការសម្ងាត់របស់អតិថិជនដល់តតិជន​ លើកលែងតែមានការតម្រូវដោយច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច។

អនុលោមទៅតាមលក្ខខណ្ឌតម្រូវនៃច្ច្បាប់បច្ចេកទេស និងបទដ្ឋាននៃវិជ្ជាជីវៈដោយការពារផលប្រយោជន៍សាធារណៈជាចម្បង និងជៀសវាងការប្រព្រឹត្តនូវសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យអាប់ឱនដល់វិជ្ជាជីវៈ។