អំពីក្រុមហ៊ុន វីត្រាស់ អាព្រេហ្សល

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនដែលអ្នកជឿជាក់និងទុកចិត្តបំផុតក្នុងការផ្តល់ជូនសេវាកម្មវាយតម្លៃនៅកម្ពុជា។

បេសកម្ម

ប្តេជ្ញាចិត្តផ្តល់នូវភាពត្រឹមត្រូវតាមរយៈសេវាកម្មវាយតម្លៃដ៏មានវិជ្ជាជីវៈដែលហួសពីការរំពឹងទុករបស់អតិថិជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងទំនួលខុសត្រូវ។

អំពីក្រុមហ៊ុន វីត្រាស់ អាព្រេហ្សល

ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មទាន់ពេលវេលានិងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក​ រួមមានធនាគារ ក្រុមហ៊ុនឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និង​ភ្នាក់ងារទិញលក់អចលនទ្រព្យ។

យើងគឺជាក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដែលឈានមុខគេលើទីផ្សារ និងជាក្រុមហ៊ុនតែមួយគត់ដែលធ្លាប់បានផ្តល់សេវាកម្មវាយតម្លៃជូនដល់ក្រុមហ៊ុនដែលវាយតម្លៃសម្រាប់ត្រៀមចុះបញ្ជីលើទីផ្សារមូលបត្រ។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យ​ វាយតម្លៃអាជីវកម្ម វាយតម្លៃទ្រព្យសកម្ម​ និងវាយតម្លៃក្រុមហ៊ុនមុនឡើងផ្សារមូលបត្រ​ផងដែរ។

ជាមួយនឹងបទពិសោធន៍នៃការវាយតម្លៃរយៈពេល ១៦ ឆ្នាំបានធ្វើឱ្យយើងប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យប្រតិបត្តិការអចលនទ្រព្យយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខ​មួយ​ យើងបានផ្តល់ជូនតម្លៃទីផ្សារយ៉ាងសុក្រឹតជាមួយនឹងការអប់រំខ្ពស់ និងស្តង់ដារវាយតម្លៃជ្ជាជីវៈ​ RICS  និង​ IVS។

បច្ចុប្បន្នយើងកំពុងពង្រីកខ្លួនទៅទូទាំងប្រទេស និងកម្នែទំរង់ទៅជាការវាយតម្លៃលើប្រព័ន្ធOnline។ ដើម្បីអភិវឌ្ឍន៏បច្ចេកទេសវាយតម្លៃ ក្រុមអ្នកជំនាញរបស់យើងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញនៅបរទេសដូចជា ប្រទេសហូឡង់ អាមេរិច ម៉ាឡេស៊ី ថៃនិងសមាគមវាយតម្លៃអាស៊ាន។