ក្លាយជាក្រុមហ៊ុនដែលអ្នកជឿជាក់និងទុកចិត្តបំផុតក្នុងការផ្តល់ជូនសេវាកម្មវាយតម្លៃនៅកម្ពុជា។
ប្តេជ្ញាចិត្តផ្តល់នូវភាពត្រឹមត្រូវតាមរយៈសេវាកម្មវាយតម្លៃដ៏មានវិជ្ជាជីវៈដែលហួសពីការរំពឹងទុករបស់អតិថិជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងទំនួលខុសត្រូវ។
ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មទាន់ពេលវេលានិងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក រួមមានធនាគារ ក្រុមហ៊ុនឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និងភ្នាក់ងារទិញលក់អចលនទ្រព្យ។
យើងគឺជាក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដែលឈានមុខគេលើទីផ្សារ និងជាក្រុមហ៊ុនតែមួយគត់ដែលធ្លាប់បានផ្តល់សេវាកម្មវាយតម្លៃជូនដល់ក្រុមហ៊ុនដែលវាយតម្លៃសម្រាប់ត្រៀមចុះបញ្ជីលើទីផ្សារមូលបត្រ។
ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យ វាយតម្លៃអាជីវកម្ម វាយតម្លៃទ្រព្យសកម្ម និងវាយតម្លៃក្រុមហ៊ុនមុនឡើងផ្សារមូលបត្រផងដែរ។
ជាមួយនឹងបទពិសោធន៍នៃការវាយតម្លៃរយៈពេល ១៦ ឆ្នាំបានធ្វើឱ្យយើងប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យប្រតិបត្តិការអចលនទ្រព្យយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខមួយ យើងបានផ្តល់ជូនតម្លៃទីផ្សារយ៉ាងសុក្រឹតជាមួយនឹងការអប់រំខ្ពស់ និងស្តង់ដារវាយតម្លៃជ្ជាជីវៈ RICS និង IVS។
បច្ចុប្បន្នយើងកំពុងពង្រីកខ្លួនទៅទូទាំងប្រទេស និងកម្នែទំរង់ទៅជាការវាយតម្លៃលើប្រព័ន្ធOnline។ ដើម្បីអភិវឌ្ឍន៏បច្ចេកទេសវាយតម្លៃ ក្រុមអ្នកជំនាញរបស់យើងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញនៅបរទេសដូចជា ប្រទេសហូឡង់ អាមេរិច ម៉ាឡេស៊ី ថៃនិងសមាគមវាយតម្លៃអាស៊ាន។