Office Address

No. 50, 1st Floor, Street 516 Corner 335, Village 6, Boeung Kak I Commune, Toul Kork District, Phnom Penh

Phone Number

023 88 44 37

099 2004 88

093 2004 88

Email Address

[email protected]

www.vtrustappraisal.com

News

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយទៀត អាយុជាង 100 ឆ្នាំនឹងបើកដំណើរការនៅកម្ពុជា

ភ្នំពេញ៖ តើបងប្អូនដឹងទេថា ផ្ទៃក្រលាប្រើប្រាស់សម្រាប់អគារការិយាល័យនឹងមានទំហំធំជាងនេះពីរដងនៅ ១០ ឆ្នាំខាងមុខ? ហើយទំហំអគារផ្សារទំនើបនឹងរីកធំជាងបច្ចុប្បន្នដល់ទៅជិត ៣ ដង? តើនិន្នាការនេះ នឹងផ្តល់ឱកាសអ្វីខ្លះដល់ទីផ្សារអចលនទ្រព្យកម្ពុជា យើងគួរត្រៀមខ្លួនយ៉ាងណាខ្លះដើម្បីសម្របតាមការប្រែប្រួលនេះ? ការវិវត្តន៍ទាំងនេះ បានទាក់ទាញក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយ ដែលមានប្រភពដើមតាំងពីជាង ១០០ ឆ្នាំមុន ចូលមកដាក់ដំណើរការនៅទីផ្សារកម្ពុជាឆាប់ៗខាងមុខ ដោយផ្តោតឯកទេស……………………….។

ខុនដូរតម្លៃសមរម្យ​សម្រាប់​ប្រជាជន​ក្នុងស្រុកបើកលក់នៅថ្ងៃនេះ

ភ្នំពេញ៖ ក្រុម​ហ៊ុន​ ឌឹ សេវេន រេហ្សីដិនស៍ បា​នប្រកាស​បើក​លក់​​​ខុន​ដូ 7 Residence ​របស់​ខ្លួនដំ​ណាក់​កាល​ទីពីរ​នៅ​ថ្ងៃសុក្រទី៣១ មករា​ឆ្នាំ២០២០​នេះ បន្ទាប់​ពីការ​ដាក់​​​លក់​​​នៅ​​ដំ​ណាក់​កាល​ទី​មួយ​បានជោគជ័យ។ ​ គម្រោង​ខុន​ដូ​ 7 Residence បាន​ប្រកាស​បើក​លក់​ដំ​ណាក់​កាល​ទី​មួយ​កាល​ពី​ខែ​មករា​ឆ្នាំ​មុន ហើយ​បាន​ទទួល​ការ​បញ្ជា​ទិញ​ច្រើន​ពី​អតិ​ថិ​ជន​ក្នុង​ស្រុក។ នេះ​បើយោងតាមតំ​ណាង​ក្រុមហ៊ុន។ សម្រាប់ដំណាក់កាលទីពីរនេះ ក្រុម​ហ៊ុន​នឹង​​បើក​លក់ Condo ថ្មីក្នុងតម្លៃចាប់ពី​ ៣៥ ០០០ ដុល្លារ​ ក្នុង​មួយ​យូនីត​ឡើង​ទៅ ដែល​អតិថិ​ជន​អាច​​បង់រំលស់​ប្រចាំខែ ២៩៤ ដុល្លារ។ ក្រុម​ហ៊ុន​ធានាជួលត្រលប់វិញរយ:ពេលបីឆ្នាំ បន្ទាប់ពីសង់រួច។ គម្រោងខុនដូ តម្លៃសមរម្យ​នេះ គ្រោង​នឹងបញ្ចប់ការ​សាងសង់ដើម្បី​រួច​រាល់​សម្រាប់​ការ​រស់​នៅនា​ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ (សូម​មើល​ព័ត៌មាន​លម្អិត​ខាង​ក្រោម)។ របាយ​ការណ៍​របស់ V Trust «ភ្នំពេញឆ្នាំ ២០៣០» https://www.vtrustresearch.com/phnom-penh-2030s-the-report/ បាន​ព្យា​ករណ៍​ថា​ ចំ​នួន​សរុប​នៃ​ការ​ផ្គត់​ផ្គង់​ខុន​ដូ​នៅ​ភ្នំពេញ​នឹង​មាន​ដល់ ២៩,៥​ ម៉ឺន​យូ​នីត​នៅ​ឆ្នាំ ២០៣០ កើន​ឡើង​ ៥ ដង​ពី​ចំ​នួន​ ៦១ ៨០០ យូនីត​នៅត្រឹម​​ដំ​ណាច់​ឆ្នាំ ២០១៨។ លោក​ ហ៊ឹម សី​ហា នាយក​ផ្នែក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន […]

ក្រុមហ៊ុនកម្ពុជា និងអាមេរិក ចាប់ដៃគូអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុក និងវិភាគទិន្នន័យអចលនទ្រព្យខ្នាតធំនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យនៅថ្ងៃពុធទី១១ ខែមីនាឆ្នាំ ២០២០ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន The​ DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យខ្នាតធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុន The DevMasters គឺជាក្រុមហ៊ុនមានឯកទេសខាងប្រឹក្សា និងបណ្តុះបណ្តាលការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីវិភាគទិន្នន័យ ដែលបានជួយក្រុមហ៊ុនជាច្រើនក្នុងការអភិវឌ្ឍន៍កម្មវិធីទិន្នន័យពាណិជ្ជកម្មឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។ អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដែលជាដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និង​លោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters។ លោក ហ៊ឹម សីហា ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង […]

Recent Comments

    Archives

    Social Profiles